១. ចូររៀបចំបញ្ជីកិច្ចការងារដាក់តាមខ្លួនជានិច្ច ដូចជាថ្ងៃនេះត្រូវធ្វើលំហាត់គណិតវិទ្យា៣លំហាត់ គណនេយ្យ១មេរៀន ទិញសម្លៀកបំពាក់២សម្រាប់ ជួបប្រជុំជាមួយភ្ញៀវម៉ោង១០ព្រឹក ។ល។
២. ចូររៀបចំសម្ភារៈសិក្សាឲ្យមានគ្រប់គ្រាន់រួចជាស្រេច ដូចជាកត់ចំនុចសំខាន់នៃខ្លឹមសារមេរៀនដាក់លើក្រដាសតូចៗដែលអាចដាក់តាមខ្លួនបាន ឬថតសំលេងមេរៀនដាក់ក្នុងទូរស័ព្ទដៃជាដើម។
៣. ចូរដាក់ក្រដាសមេរៀននៅក្បែរជញ្ជាំង ឬកន្លែងណាមួយដែលអ្នកអាចមើលឃើញនិងអានបានពេលកំពុងសិតសក់ បោកខោអាវ ឬធ្វើកិច្ចការផ្សេងទៀត។
៤. ពេលធ្វើដំណើរទៅធ្វើការ ចូរចាក់មេរៀនក្នុងទូរស័ព្ទដៃស្តាប់។
៥. ពេលដើរពីកន្លែងចតរថយន្ត ឬម៉ូតូទៅថ្នាក់រៀនឬកន្លែងធ្វើ្ការ ចូរទន្ទេញមេរៀនតាមកំណត់ត្រា ឬស្តាប់មេរៀន។
៦. អ្នកអាចបរិភោគអាហារថ្ងៃត្រង់បណ្តើរ ស្តាប់មេរៀនបណ្តើរក៏បាន។
ការចេះប្រើពេលវេលាខ្លីៗឲ្យមានប្រសិទ្ធភាពនិងគុណប្រយោជន៍ ជួយឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ គ្រួសារ ការងារ និងការសិក្សា ដោយមិនប៉ះពាល់ដល់ដំណេក។
សាលារៀន salarean.com