មុខជំនាញសង្គមវិជ្ជា សិក្សាអំពីមនុស្សនិងសង្គមមនុស្ស អំពីកម្លាំងវប្បធម៌និងកម្លាំងសង្គមមកលើចិត្តគំនិតនិងទង្វើរបស់ មនុស្ស។ សង្គមវិជ្ជា ព្យាយាមស្វែងយល់អំពីកត្តាដែលធ្វើឲ្យសង្គមនិងពិភពលោកប្រែប្រួល ហើយក៏យកចិត្តទុកដាក់ផងដែរអំពីវិសមភាពសង្គម។ និស្សិតដែលជ្រើសរើសយកជំនាញសង្គមវិជ្ជា នឹងសិក្សាផ្តោតជាសំខាន់ទៅលើការស្រាវជ្រាវសង្គម អំពីបុព្វហេតុនានាដែលធ្វើឲ្យចរិតនិងទង្វើរបស់មនុស្សប្រែប្រួល។ មុខវិជ្ជាដែលត្រូវសិក្សារួមមាន ទ្រឹស្តីសង្គមវិជ្ជា វិធីសាស្ត្រស្រាវជ្រាវ ស្ថិតិ ចិត្តសាស្ត្រសង្គម និងវិទ្យាសាស្ត្រនយោបាយជាដើម។
ក្រោយពីបញ្ចប់ការសិក្សា និស្សិតនឹងធ្វើការទាក់ទងនឹងកិច្ចការសហគមន៍ អង្គការក្រៅរដ្ឋាភិបាល ការសម្របសម្រួលនិងដោះស្រាយវិវាទ ការស្រាវជ្រាវសង្គម ការស្រាវជ្រាវទីផ្សារ ការប្រឹក្សាយោបល់ គ្រូបង្រៀន ។ល។