Recent Comments

Home » » របៀប​រៀបចំ​កាលវិភាគ​សិក្សា

របៀប​រៀបចំ​កាលវិភាគ​សិក្សា

Written By Unknown on Sunday, May 27, 2012 | 4:59 AM


កាលវិភាគ​ស្វ័យ​សិក្សា គឺ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ដែល​ជួយ​ឲ្យ​​សិស្ស​និស្សិត​ទទួល​បាន​ជោគជ័យ​គ្រប់​សមរភូមិ​ប្រឡង។ កាល​វិភាគ​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ចំណាយ​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជួយ​បញ្ជៀស​ការ​សម្រុក​រៀន​ទាំ​ង​បង្ខំ (ក្របីបាត់​ទើប​ធ្វើ​របង ដល់​ពេល​ប្រឡង​ទើប​ខំ​រៀន)។ ដើម្បី​រៀប​ចំ​កាល​វិភាគ​ឲ្យ​បាន​ល្អ​ចូរ​គិត​ដល់​ចំនុច​ដូច​ខាង​ក្រោម៖
១. បែង​ចែក​ពេល​វេលា​ជា​ចំណែក​ៗ ពោល​គឺ​រៀន​៥០​នាទី សម្រាក​១០​នាទី។
២. ​បែង​ចែក​ពេល​វេលា​សម្រាប់​ដំណេក​យ៉ាង​ហោច​ណាស់​ពី​៧​ទៅ​៨​ម៉ោង​រាល់​យប់​។ ប្រការ​សំខាន់​គួរ​ចូល​គេង​ពី​ម៉ោង​១០​យប់​ដល់​ភ្លឺ។
៣. រៀប​ចំ​ពេល​វេលា​​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​បរិភោគ​អាហារ។
៤. ​បែង​ចែក​ពេល​វេលា​សម្រាប់​លំហាត់​ប្រាណ និង​ទំនាក់​ទំនង​ជាមួយ​សង្គម​ខាង​ក្រៅ​ ពី​ព្រោះ​ការ​រស់​នៅ​មិន​មែន​សម្រាប់​តែ​ការ​សិក្សា​មួយ​មុខ​ទេ។
៥. គួរ​យក​ពេល​ថ្ងៃ​ជា​ពេល​សម្រាប់​សិក្សា ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ការ​រៀន​នៅ​ពេល​ថ្ងៃ​១​ម៉ោង​មាន​ប្រសិទ្ធភាព​ស្មើ​នឹង​ការ​រៀន​១​ម៉ោង​កន្លះ​នៅ​ពេល​យប់។
៦. គួរ​លៃ​ម៉ោង​សម្រាប់​រំលឹក​មេរៀន​រយៈពេល​ខ្លី​ៗ​មុន​និង​​ក្រោយ​ពេល​រៀន​មុខ​វិជ្ជា​នីមួយៗ​នៅ​សាលា។
៧. ​ចូរ​ប្រើ​ប្រាស់​​ម៉ោង​ទំនេរ​ដែល​អ្នក​ធ្លាប់​តែ​ខ្ជះ​ខ្ជាយ​ពីមុន។
៨. ក្នុង​កាល​វិភាគ​នីមួយៗ​គួរ​ជៀស​វាង​រៀប​រាប់​លំអិត​ពេក។
អត្ថបទ៖ សាលារៀន salarean.com
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វិទ្យាល័យហ៊ុនសែនចំការលើ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger