ជំនាញសំណង់ស៊ីវិល ជាជំនាញដ៏ទូលាយមួយសិក្សាទាក់ទិននឹង ការរៀបចំផែនការ ការរចនា ការសាងសាង់ និងការថែរក្សាជួសជុល ផ្លូវ អគារ ស្ពាន ទំនប់ទឹក ។ល។ និស្សិតដែលសិក្សាជំនាញសំណង់ស៊ីវិល នឹងទទួលបានចំណេះបច្ចេកទេស សេដ្ឋកិច្ច ច្បាប់ និងចំណេះដឹងអំពីសម្ភារៈ។ ជំនាញសំណង់ស៊ីវិល ជាជំនាញមួយដ៏សមស្របក្នុងបរិបទប្រទេសកំពុងអភិវឌ្ឍន៍ដែលទាមទារនូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងអគារលំនៅដ្ឋាន។ មុខវិជ្ជាសំខាន់ៗដែលត្រូវសិក្សារួមមាន៖ គំនូសវិស្វកម្មនិងធរណីមាត្រ មេកានិចវិសម្រាប់វិស្វិកម្ម អគ្គិសនីក្នុងអគារ សម្ភារៈសំណង់ មេកានិចដី ជលវិទ្យា បច្ចេកវិទ្យាសំណង់ ការធ្វើគម្រោងនិងការរៀបចំការងារសាងសង់ ការប៉ាន់ប្រមាណតម្លៃសាងសង់ Auto CAD, Math CAD។ល។
ក្រោយពីបញ្ចប់ការសិក្សានិស្សិតអាចមានសមត្ថភាពធ្វើការ៖ អ្នកម៉ៅការសំណង់ វិស្វករសំណង់ស៊ីវិល អ្នកគ្រប់គ្រងការសាងសង់ អ្នកត្រួតពិនិត្យអគារនិងការសាងសង់ អ្នកប៉ានតម្លៃសំណង់ អ្នកស្ទង់ស្រាវជ្រាវ កុងស៊ុលតង់សំណង់ ។ល។