ជំនាញសេដ្ឋកិច្ចសិក្សាអំពីតម្រូវការនិងការផ្គត់ផ្គង់ និងនិន្នាកាសេដ្ឋកិច្ចជារួម។ ជំនាញនេះសិក្សាអំពីផលិតកម្ម និងការបែងចែកផលិតផល ហើយវិភាគលើធនធានទាំងឡាយដែលចាំបាច់សម្រាប់ផលិតឲ្យចេញជាផលិតផលឬសេវាកម្ម។ ជំនាញសេដ្ឋកិច្ចសិក្សាទូលាយទៅលើម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសឬតំបន់ទាំងមូល និងមីក្រូសេដ្ឋកិច្ចទៅលើក្រុមហ៊ុននៅលើទីផ្សារ ហើយវិភាគដោយប្រើប្រាស់គណិតវិទ្យា។ ជាទូទៅនិស្សិតនឹងបានសិក្សាមុខវិជ្ជាសំខាន់មួយចំនួនដូចតទៅ៖ សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ រូបិយបណ្ណនិងធនាគារ ស្ថិតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ល។
ក្រោយពីបញ្ចប់ការសិក្សានិស្សិតអាចមានសមត្ថភាពធ្វើការនៅតាមបណ្តាស្ថាប័ននានា ទាក់ទងនឹងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវិនិយោគ រួមមានដូចជា អ្នកវិភាគគម្រោងថវិកា អ្នកសេដ្ឋកិច្ច អ្នកវិភាគហិរញ្ញវត្ថុ អ្នកវិភាគស្រាវជ្រាវទីផ្សារ ភ្នាក់ងារលក់មូលបត្រ អ្នកស្ថិតិ អ្នកវិភាគឥណទាន គ្រូបង្រៀនតាមមហាវិទ្យាល័យ ។ល។