ការរស់នៅក្នុងសង្គមមនុស្សត្រូវយល់ដឹងអំពីមជ្ឈដ្ឋានជុំវិញ និងចេះប្រើពាក្យសំដីឲ្យត្រូវតាមកាលៈទេសៈ។ មនុស្សស្គាល់កាលៈទេសៈតែងជាទីរាប់អាននៃអ្នកនៅជុំវិញខ្លួន។ ការធ្វើដំណើរទៅណាមកណា ឬធ្វើការនៅកន្លែងណាមួយ គេត្រូវស្វែងយល់អំពីមនុស្សបីពួក គឺថ្នាក់លើ ថ្នាក់កណ្តាល និងថ្នាក់ក្រោម និងចេះប្រើពាក្យសំដីត្រូវតាមថ្នាក់នីមួយៗនិងត្រូវតាមពេលវេលា។
ដើរឲ្យមានបី សំដៅលើការចេះសម្របតាមមជ្ឈដ្ឋានទាំងបី ពោលគឺចំពោះមនុស្សថ្នាក់លើ(ចៅហ្វាយនាយ ឬអ្នកមានធនធានច្រើន) យើងត្រូវគោរពប្រណិប័តន៍តិឲ្យលោកទុកចិត្ត ដើម្បីងាយស្រួលយើងគោរពពឹងពាក់ទៅថ្ងៃក្រោយ ចំពោះមនុស្សថ្នាក់កណ្តាល (ឋានៈស្មើនឹងយើង) យើងត្រូវរាប់អានឲ្យបានច្រើន ព្រោះពេលមានអាសន្នអ្នកនោះឯងជាអ្នកមកជួយយើង និងចំពោះមនុស្សថ្នាក់ក្រោម (អ្នកក្រោមបង្គាប់ ឬសក្តិទាបជាងយើង) យើងត្រូវចេះរាប់អាននិងផ្តល់រង្វាន់ដើម្បីងាយស្រួលប្រើនៅពេលក្រោយ។
ស្រដីឲ្យមានបួន សំដៅលើការចេះនិយាយឲ្យត្រូវកាលៈទេសៈ (១)ចេះនិយាយសរសើរគេ (២)ចេះនិយាយជំទាស់ (៣)ចេះនិយាយឲ្យគេយល់ និង(៤)ចេះនិយាយសម្របតាមគេ។
ខ្លឹមសារដើម៖ លី ថៃលី វចនានុក្រមសុភាសិតខ្មែរអធិប្បាយ បោះពុម្ពឆ្នាំ២០០៧
អត្ថបទ៖ សាលារៀន salarean.com