Recent Comments

Popular Posts

Label 7

មុខជំនាញសិក្សា

Latest Post

កម្រងរូបភាពយុវជនកាកបាទក្រហមក្នុងវិទ្យាល័យ

Written By Unknown on Sunday, May 27, 2012 | 7:22 AM

កម្រងរូបភាពយុវជនកាកបាទក្រហមនៅវិទ្យាល័យហ៊ុនសែនចំការលើក្នុងពិធី បំពាក់ឯកសណ្ឋានសម្រាប់ក្រុមយុវជនប្រចាំវិទ្យាល័យហ៊ុនសែនចំការលើ



បំណែក​យន្តហោះ​ដែល​ប្រទះ​ឃើញ​នៅ​បាត​ទន្លេ​ត្រូវ​ក្រុង​យក​ទៅ​រក្សា​ទុក


ភ្នំពេញៈ សាលារាជធានី បាន​ផ្តល់​ប្រាក់​ជាង ៤០០ ដុល្លារ ទៅ​ឲ្យ​អ្នក​ដែល​បាន​ទិញ​បំណែក​យន្ត​ហោះ មាន​ទង់ជាតិ​កម្ពុជា ក្នុង​សម័យ​សង្គ្រាម ទម្ងន់ ៥០០ គីឡូ​ក្រាម ដែល​ត្រូវ​បាន​អ្នក​នេសាទ​ម្នាក់​ប្រទះ​ឃើញ នៅ​ក្នុង​បាត​ទន្លេ​មេគង្គ ហើយ​បាន​យក​បំណែក​យន្ត​ហោះ​នោះ ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​។
លោក ស៊ុន កាន់ណារ៉េត នាយ​ប៉ុស្តិ៍​រដ្ឋបាល ​សង្កាត់​ឫស្សីកែវ បាន​ថ្លែង​ថា បំណែក​យន្ត​ហោះ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ និង​បាន​ដាក់​លក់ នៅ​កន្លែង​លក់​អេតចាយ​មួយ នៅ​ខណ្ឌ​ឫស្សីកែវ កាល​ពី​ម្សិល​មិញ​ ត្រូវ​បាន​គេ​ដឹក​ទៅ​រក្សា​ទុក​ នៅ​សាលា​រាជធានី​ភ្នំពេញ​ហើយ​។ លោក បាន​បន្ថែម​ថា ការ​ដឹក​បំណែក​យន្ត​ហោះ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ទៅ​តាម​បញ្ជា​ពីលោក​អភិបាល​រាជធានី​កែប ជុតិមា​។
លោក បាន​បញ្ជាក់​ទៀត​ថា​៖«បំណែក​យន្ត​ហោះ​ទាំង​នេះ ជា​បេតិកភណ្ឌ​នៅ​ក្រោម​បាត​ទន្លេ​ ដែល​ត្រូវ​​យក​ទៅ​រក្សា​ទុក និង​ការពារ តាម​រយៈ​ការ​អភិរក្ស​របស់​រដ្ឋាភិបាល ឬ​អង្គការ​យូណេស្កូ។ ដូច្នេះ​គេ​មិន​​អនុញ្ញាត​ឲ្យ​លក់​ទេ​»។
ប៉ុន្តែ លោក ​បញ្ជាក់​ថា មុន​និង​ដឹក​ជញ្ជូន​បំណែក​យន្ត​ហោះ​ទាំង​នេះ​ ទៅ​សាលា​រាជធានី អាជ្ញា​ធរ បាន​ផ្តល់​ប្រាក់​មួយ​ចំនួន ដល់​អ្នក​ដែល​បាន​ទិញ​បំណែក​យន្តហោះ​នោះ។
លោក មីន អូម៉ា វ័យ​ ៤៩ ​ឆ្នាំ​ ដែល​បាន​ចំណាយ​ប្រាក់​ជាង ៤០០ ដុល្លារ ទិញ​បំណែក​យន្ត​ហោះ​នេះ ពី​អ្នក​នេសាទ​ខ្មែរ​អ៊ិស្លាម​ម្នាក់​ នៅ​សង្កាត់​កោះ​ដាច់​នោះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ប្រាក់​ជាង ៤០០ ដុល្លារ​វិញ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​សន្យា​ថា ប្រសិន​បើ​រដ្ឋាភិបាល ពិនិត្យ​ឃើញ​ថា បំណែក​យន្ត​ហោះ​នេះ មាន​ប្រយោជន៍​ដល់​ជាតិ​ក្នុង​ការ​អភិរក្ស គេ​នឹង​ផ្តល់​ប្រាក់​ឲ្យ​លោក​បន្ថែម​ទៀត។
លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖​«ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជាង​ ៤០០​ ដុល្លារ​ ដើម្បី​ទិញ​បំណែក​យន្ត​ហោះ​ទាំង​នេះ​។ ខ្ញុំ បាន​សម្រេច​ចិត្ត​ទិញ​វា​ ពី​អ្នក​នេសាទ​ម្នាក់​ ព្រោះ​ខ្ញុំ គិត​ថា វា​ជា​របស់​ដែល​មាន​តម្លៃ​ ហើយ​ខ្ញុំ ក៏​អាច​នឹង​រក​ប្រាក់​ចំណេញ​ពី​វា​បាន​ច្រើន​ផង​ដែរ​»។
លោក ហេង រតនា នាយក​ប្រតិបត្តិ​ នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ថ្លែង​ថា ​ក្រុម​អ្នក​ជំនាញ​ខាង​ CMAC ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ ដើម្បី​ពិនិត្យ​មើល ​បំណែក​យន្តហោះ​ទាំង​នេះ​ដែរ ​ដើម្បី​ពិនិត្យ​អំពី​ប្រភេទ​នៃ​យន្តហោះ និង​កាល​បរិច្ឆេទ​ នៃ​ការ​ធ្លាក់​របស់​យន្ត​ហោះ​នោះ ក្នុង​ទន្លេ​មេគង្គ។ លោក​បាន​បញ្ជាក់​ថា​៖«រហូត​មក​ដល់​នឹង​ពេល​នេះ យើង​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ ពិត​ប្រាកដ ឬ​កាល​បរិច្ឆេទ នៃ​យន្ត​ហោះ ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​មេគង្គ​នៅ​ឡើយ​ទេ​»។
យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់ ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​​ថា បំណែក​យន្ត​ហោះ​ដែល​គេ​បាន​រក​ឃើញ​នេះ​ ប្រហែល​ជា​ធ្លាក់​ចូល​ទន្លេ​មេគង្គ​ នៅ​សង្កាត់​កោះ​ដាច់​​ ក្នុង​អំឡុង​សង្គ្រាម ចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដល់ ​១៩៧០​។
អ្នក​នេសាទ​ខ្មែរ​អ៊ិស្លាម​ម្នាក់​បាន​ប្រទះ​ឃើញ​បំណែក​យន្ត​ហោះ​ ទម្ងន់ ៥០០ គីឡូ​ក្រាម​នេះ នៅ​បាត​ទន្លេ​មេ​គង្គ​ ក្នុង​សង្កាត់​កោះ​ដាច់ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា៕ NR

សាលា​រាជធានី​ប្រកាស​ឲ្យសហគមន៍​ជ្រើសយុវជន​ក្រីក្រ​ទៅរៀន​មុខជំនាញ


ភ្នំពេញៈ សាលារាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយដល់​មេដឹកនាំ​សហគមន៍​ទាំងអស់ ក្នុង​ខណ្ឌ​ទាំង ៩ នៅភ្នំពេញ ឲ្យជ្រើសរើស​យុវជន​ក្រីក្រ​គ្មាន​ជំនាញ គ្មាន​ការងារធ្វើ មកចូលរួម​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស ជាមួយនឹង​អង្គការ ការីតាសកម្ពុជា។
យោងតាម​សេចក្តី​ជូនដំណឹង ដែល​បាន​បង្ហោះ​ផ្សាយ​នៅលើ​គេហទំព័រ​របស់​សាលារាជធានី កាលពី​ម្សិលមិញ​ដែល​ចុះហត្ថលេខា ដោយ​លោកអភិបាល​រាជធានី កែប ជុតិមា ចុះថ្ងៃទី ៦ ខែ​ កុម្ភៈ​មុននេះ បាន​អំពាវនាវ​ឲ្យមេដឹកនាំ​សហគមន៍​ទាំងនោះ ធ្វើការ​ជ្រើសរើស​យុវជន​ក្រីក្រ​ពីសហគមន៍​ខ្លួនសម្រាប់​ការបណ្តុះបណ្តាល​នេះ​។
លោក កែប ជុតិមា​ បានឲ្យដឹង​នៅក្នុង​សេចក្តីជូន​ដំណឹង​ថា​៖ «​ដោយ​ការមាន​ការសហការ​ជាមួយនឹង​អង្គការ​ការីតាស កម្ពុជា ក្នុងការ​ជ្រើស​រើស​យុវជន​ក្រីក្រ ដែលជា​កូនចៅ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យទទួល​បាននូវ​ការបណ្តុះបណ្តាល​នូវ​ជំនាញ​វិជ្ជា​ជីវៈ​ផ្សេងៗ ដើម្បី​ស្វែងរក​ការងារធ្វើ និងចូលរួម​លើក​កម្ពស់ ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ»។
លោក គឹម រតនា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ការីតាស កម្ពុជា បាន​ថ្លែងឲ្យដឹង កាលពី​ថ្ងៃ​ម្សិលមិញ​ថា វគ្គ​បណ្តុះបណ្តាល​មុខជំនាញ​នានា នឹង​ចាប់ផើ្តម​នៅដើម​ខែក្រោយ នៅឯ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​របស់​អង្គការ នៅក្នុង​ក្រុងតាខ្មៅ ទីរួម​ខេត្ត​កណ្តាល។
លោកបាន​បន្តថា៖​ «យើងអាច​ទទួល​សិស្ស២០០នាក់ ក្នុង​មួយឆ្នាំ ហើយមាន​មុខជំនាញ ១៤ខុស​គ្នា​ដើម្បី​បណ្តុះ​បណ្តាល​ពួកគេ​»។ លោក​បាន បញ្ជាក់ថា ជំនាញ​ទាំងនោះ​មាន​យន្តការ គណនេយ្យ វិចិត្រករ គ្រប់គ្រង​ភោជនីយដ្ឋាន និង​សេវា​សម្អាងកាយ ។ល។
លោក គឹម រតនា បាន​បន្ត​ថា៖«​យើងចង់​ជ្រើសរើស​មនុស្ស​ថែមទៀត ដែលមកពី​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ ដែល​ពួកគេ​គ្មាន​ការសិក្សា និង​គ្មានការងារ​ធ្វើ​។ យើង​មាន​អត្រា​ជោគជ័យ​មាន​ការងារ​ធ្វើ ៩០ ទៅ ៩៥ ភាគរយ សម្រាប់​អ្នកដែល​បានសិក្សា​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​កន្លងមក​»។
អ្នកស្រី សំ វណ្ណា អាយុ ៥០ឆ្នាំ ​ជា​អ្នកភូមិ​ដែលត្រូវបាន​បណ្តេញចេញពី​បឹងកក់ ដែល​បាន​តាំងទីលំនៅ​ថ្មីក្នុង​បុរី​សន្តិភាព ២ ចាប់តាំងពី​ត្រូវ​បណ្តេញ​ចេញនោះ នឹងធ្វើការ​ជ្រើសរើស​យុវជន​មានលក្ខណៈ​សម្បត្តិ​ពីសហគមន៍​របស់​អ្នកស្រី ដើម្បី​បញ្ជូនទៅ​ឲ្យ​អង្គការ​ ការីតាស កម្ពុជា ធ្វើការ​បណ្តុះ​បណ្តាល។
អ្នកស្រី​មើលឃើញថា៖ «​វាល្អប្រសើរដែរ ដែល​សាលាក្រុង​យកចិត្ត​ទុកដាក់​ដល់​ប្រជាជន​ក្រីក្រ ក្នុង​សហគមន៍ ដើម្បី​ផ្តល់​ចំណេះដឹង​និង​ជំនាញ​ជួយដល់​ជីវិត​ពួកគេ»។ អ្នកស្រី​បញ្ជាក់ថា យុវជន​ភាគច្រើន​ក្នុង​សហគមន៍ ពួកគេ​គ្មានការងារ​ធ្វើ ហើយ​មិនបាន​ទៅសាលារៀន​ទេ ព្រោះ​ពួកគេ​ក្រីក្រ​គ្មានប្រាក់​៕ TK
ប្រភពដើម http://www.postkhmer.com

របៀប​ផ្ចង់​អារម្មណ៍​សិក្សា​


ការ​ផ្ចង់​អារម្មណ៍​​សិក្សា​មុខ​វិជ្ជា​នីមួយៗ​ជា​ប្រការ​ចាំបាច់​បំផុតដែល​ជួយ​ឲ្យ​សិស្ស​និស្សិត​​ចាប់​បាន​ខ្លឹម​សារ​មេរៀន​ច្បាស់ និង​ទទួល​បាន​ជោគ​ជ័យ​ពេល​ប្រឡង។ ជា​ការ​ពិត​រឿង​រំខាន​អារម្មណ៍​អាច​កើត​មាន​ឡើង​ដោយ​សារ​កត្តា​ខាង​​ក្រៅ​និង​កត្តា​ខាង​ក្នុងខ្លួន។ តែ​ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោយ​គេ​អាច​កាត់​បន្ថយ​គ្រឿង​រំខាន​ទាំង​នោះ​បាន​ដោយ​អនុវត្ត​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម៖
១. ពេល​សិក្សា​ម្តងៗ​ចូរធ្វើ​ខ្លួន​ឲ្យ​ទំនេរ​ ចូរ​​ដក​​ ទូរស័ព្ទ កុំ​ព្យូទ័រ​ និង​គ្រឿង​រំខាន​ផ្សេង​ទៀត​យក​ទៅទុក​មួយ​ឡែក​។ ចូរ​ប្រាប់​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ កុំ​ឲ្យ​រំខាន​អ្នក​ពេល​​កំពុង​សិក្សា។
២. ចូរ​ជ្រើស​រើស​កន្លែង​រៀន​ដែល​មាន​អនាម័យ​ល្អ​និង​សីតុណ្ហភាព​សម​ស្រប។ ចូរ​រើស​កន្លែង​ណា​ដែល​ស្ងាត់​ ជៀស​វាង​កន្លែង​ណា​ដែល​អ៊ូអរ​។ ចូរ​​ជៀស​វាង​​រៀន​នៅ​លើ​គ្រែ​គេង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​គេង​លេង។ ពេល​សិក្សា ចូរ​អង្គុយ​​ឲ្យ​ត្រង់​ខ្លួន។
៣. ចូរ​យក​តាម​ខ្លួន​ជាស្រេច​នូវ​សម្ភារៈសិក្សា​ទាំង​ឡាយ​ដែល​អ្នក​ត្រូវ​ការ រួម​មាន​ដូច​ជា សៀវភៅ​អាន សៀវភៅ​សរសេរ ប៊ិច​ ខ្មៅដៃ ហ្វឺត​ហាយឡាយ ម៉ាស៊ីន​គិត​លេខ និង​ទឹក​ផឹក​ជា​ដើម។
៤. ចូរ​រៀន​នៅ​ម៉ោង​ណា​​ដែល​អ្នក​មាន​ស្មារតី​ល្អ។ អ្នក​ត្រូវ​ដឹង​ខ្លួន​ឯង​ថា​ ​អ្នក​អាច​ក្រោក​រៀន​ពេល​ព្រលឹម​ រៀន​ដល់​យប់ជ្រៅ ឬ​រៀន​ក្រោយ​ពេល​បាយ​បាន​ដែរ​ឬទេ។ ចូរ​ជៀស​វាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​ឱសថ។
៥. ចូរ​សិក្សា​តែ​រយៈពេល ​៥០ ទៅ ៦០​ នាទី បាន​ហើយ រួច​សម្រាក​ប្រាំ​ទៅ​ដប់​​នាទី។ ក្នុង​ចន្លោះ​ពេល​សម្រាក​ចូរ​បរិភោគ​អាហារសម្រន់ ឬ​ទឹក​ផ្លែ​ឈើ។
៦. ចូរ​រៀប​ចំ​កាលវិភាគ​សិក្សា ហើយ​រៀន​ទៅ​តាម​កាលវិភាគ​នោះ។ ចូរ​រៀន​មុខវិជ្ជា​ដែល​លំបាក​ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ស្មារតី​ពេញ​លេញ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​អ្នក​ធុញ​ទ្រាន់​។
៧. ចូរ​​បែង​ចែក​ពេល​វេលាគ្រប់​គ្រាន់សម្រាប់​បរិភោគ និង​លំហាត់​ប្រាណ។

វិធីសាស្ត្រ​រៀន​សម្រាប់​អ្នក​មមា​ញឹក​ក្នុង​ការងារ


អ្នក​ដែល​មាន​ការងារ​ធ្វើ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សិក្សា​ទេ។ ដូច្នេះ​គេ​គួរ​គប្បី​ប្រើ​ប្រាស់​ពេលរ​វេលា​ខ្លី​ៗ​ឲ្យមាន​ប្រសិទ្ធភាព​បំផុត។
១. ចូរ​រៀប​ចំបញ្ជី​កិច្ច​ការងារ​​​ដាក់​តាម​ខ្លួន​ជានិច្ច​ ដូចជា​ថ្ងៃ​នេះ​ត្រូវ​ធ្វើ​លំហាត់​គណិតវិទ្យា​៣​លំហាត់ គណនេយ្យ​១​មេរៀន ទិញ​សម្លៀក​បំពាក់​២​សម្រាប់ ជួប​ប្រជុំ​ជាមួយ​ភ្ញៀវ​ម៉ោង​១០​ព្រឹក ។ល។
២. ចូរ​រៀប​ចំ​សម្ភារៈ​សិក្សា​ឲ្យ​មាន​គ្រប់​គ្រាន់​រួច​ជា​ស្រេច​ ដូច​ជា​កត់​ចំនុច​សំខាន់​នៃ​ខ្លឹមសារ​មេរៀន​ដាក់​លើ​ក្រដាស​តូច​ៗ​ដែល​អាច​ដាក់​តាម​ខ្លួន​បាន ឬ​ថត​សំលេង​មេរៀន​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ជា​ដើម។
៣. ចូរ​ដាក់​ក្រដាស​មេរៀន​​នៅ​ក្បែរ​ជញ្ជាំង​ ឬ​កន្លែង​ណា​មួយ​ដែល​អ្ន​ក​អាច​មើល​ឃើញ​និង​អាន​បាន​ពេល​កំពុង​សិត​សក់ បោក​ខោ​អាវ ឬ​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត។
៤. ពេល​ធ្វើ​ដំណើរទៅ​ធ្វើ​ការ​​​ ចូរ​ចាក់​មេរៀន​ក្នុង​ទូរស័ព្ទ​ដៃ​ស្តាប់។
៥. ពេល​ដើរ​ពី​កន្លែង​ចត​រថ​យន្ត​ ឬ​ម៉ូតូ​ទៅ​ថ្នាក់​រៀន​ឬ​កន្លែង​ធ្វើ្​ការ​ ចូរ​ទន្ទេញ​មេរៀន​តាម​កំណត់​ត្រា​ ឬ​ស្តាប់​មេរៀន។
៦. អ្នក​អាច​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​បណ្តើរ​ ស្តាប់​មេរៀន​បណ្តើរ​ក៏​បាន។
ការ​ចេះ​ប្រើ​ពេល​វេលា​ខ្លី​ៗ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​គុណ​ប្រយោជន៍​ ជួយ​ឲ្យ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់ គ្រួសារ ការងារ និង​ការសិក្សា ដោយ​មិន​ប៉ះ​ពាល់​ដល់​ដំណេក។

គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​ទេស​​វិជ្ជាជីវៈ



ប្រភព៖ ទីភ្នាក់ងារ​មុខ​របរ​និង​ការងារ

មុខជំនាញ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​


សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញៈ​​ជា​សកល​វិទ្យាល័យ​ដែល​មាន​វ័យ​ចំណាស់​និង​ធំ​ជាង​គេ​បង្អស់​​នៅ​កម្ពុជា​។ សកលវិទ្យាល័យ​នេះ​​មាន​ទីតាំង​ធំៗ​ចំនួន​បី​ដែល​ មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​​ភ្នំពេញ​។​សកលវិទ្យាល័យ​ផ្តល់​ការអប់រំ​កម្រិត​បរិញ្ញាប័ត្រ​និង​អនុបណ្ឌិត​។​​សកលវិទ្យាល័យ​នេះ​​ជា​គ្រឹះស្ថាន​អប់រំ​ដ៏​សំខាន់​បណ្តុះបណ្តាល​គ្រូ​បង្រៀន​គ្រប់​ជំនាន់​។​​ មុខជំនាញ​សំខាន់​ៗ​រួម​មានៈ
  • ជីវវិទ្យា
  • គីមីវិទ្យា
  • វិទ្យាសាស្រ្តកុំព្យូទ័រ
  • វិទ្យាសាស្រ្តបរិស្ថាន
  • គណិតវិទ្យា
  • រូបវិទ្យា
  • ភូមិវិទ្យា
  • ប្រវត្តិវិទ្យា
  • អក្សរសាស្រ្តខ្មែរ
  • ភាសាវិទ្យា
  • សង្គមវិទ្យា
  • ប្រព័ន្ធផ្សព្វផ្សាយនិងគមនាគមន៍
  • ទស្សនវិជ្ជា
  • ចិត្តវិទ្យា
  • ទេសចរណ៍
  • ភាសាអង់គ្លេស
  • ភាសាបារាំង
  • ភាសាជប៉ុន
  • ភាសាកូរ៉េ
ព័ត៌មាន​លំអិត​អំពី​សកលវិទ្យាល័យ​និង​មុខ​ជំនាញ​នីមួយៗ​មាន​នៅលើ​គេហទំព័រ​​ www.rua.edu.kh (ជា​ភាសា​អង់គ្លេស)​​ ។
អាស័យដ្ឋាន​ទំនាក់​ទំនងៈ​​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មហាវិថី​សហព័ន្ធរុស្ស៊ី​  ​ទួលគោក​  ​​ភ្នំពេញ
ទូរស័ព្ទៈ​០២៣៨៨៣៦៤០
ទូរសារៈ​០២៣៨៨០១១៦
អ៊ីម៉ែលៈ​ secretary@rupp.edu.kh

ជំនាញ​សេដ្ឋកិច្ច


ជំនាញ​សេដ្ឋកិច្ច​​សិក្សា​អំពី​តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​ និង​និន្នាកា​សេដ្ឋកិច្ច​ជារួម។ ជំនាញ​នេះ​សិក្សា​អំពី​ផលិត​កម្ម​ និង​ការ​បែង​ចែក​ផលិតផល ហើយ​វិភាគ​លើ​ធនធាន​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​ផលិត​ឲ្យ​ចេញ​ជា​ផលិត​ផល​​ឬ​សេវាកម្ម​។ ជំនាញ​សេដ្ឋកិច្ច​សិក្សា​ទូលាយ​ទៅ​លើ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​ឬ​តំបន់​ទាំង​មូល​ និង​មីក្រូសេដ្ឋកិច្ច​ទៅ​លើ​ក្រុម​ហ៊ុន​​នៅ​លើ​ទីផ្សារ ហើយ​​វិភាគ​ដោយ​ប្រើ​ប្រាស់​គណិត​វិទ្យា។ ជាទូ​ទៅ​និស្សិត​នឹង​បាន​សិក្សា​មុខ​វិជ្ជា​សំខាន់​មួយ​ចំនួន​ដូច​តទៅ៖ សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ រូបិយបណ្ណ​និង​ធនាគារ ស្ថិតិ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ។ល។
ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​និស្សិត​អាច​មានសមត្ថភាព​ធ្វើការ​នៅ​​តាម​បណ្តា​ស្ថាប័ន​នានា​ ទាក់​ទង​នឹង​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​វិនិយោគ រួមមាន​ដូច​ជា អ្នក​វិភាគគម្រោង​​ថវិកា អ្នក​សេដ្ឋកិច្ច អ្នក​វិភាគ​ហិរញ្ញវត្ថុ អ្នក​វិភាគ​ស្រាវ​ជ្រាវ​ទីផ្សារ ភ្នាក់ងារ​លក់​មូលបត្រ អ្នក​ស្ថិតិ អ្នក​វិភាគឥណទាន​ គ្រូបង្រៀន​​តាម​មហា​វិទ្យាល័យ​ ។ល។

Trending Template

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វិទ្យាល័យហ៊ុនសែនចំការលើ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger