Recent Comments

Popular Posts

Label 7

មុខជំនាញសិក្សា

Latest Post

Showing posts with label វិធីសាស្រ្តសិក្សាល្អៗ. Show all posts
Showing posts with label វិធីសាស្រ្តសិក្សាល្អៗ. Show all posts

របៀប​ផ្ចង់​អារម្មណ៍​សិក្សា​

Written By Unknown on Sunday, May 27, 2012 | 7:00 AM


ការ​ផ្ចង់​អារម្មណ៍​​សិក្សា​មុខ​វិជ្ជា​នីមួយៗ​ជា​ប្រការ​ចាំបាច់​បំផុតដែល​ជួយ​ឲ្យ​សិស្ស​និស្សិត​​ចាប់​បាន​ខ្លឹម​សារ​មេរៀន​ច្បាស់ និង​ទទួល​បាន​ជោគ​ជ័យ​ពេល​ប្រឡង។ ជា​ការ​ពិត​រឿង​រំខាន​អារម្មណ៍​អាច​កើត​មាន​ឡើង​ដោយ​សារ​កត្តា​ខាង​​ក្រៅ​និង​កត្តា​ខាង​ក្នុងខ្លួន។ តែ​ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោយ​គេ​អាច​កាត់​បន្ថយ​គ្រឿង​រំខាន​ទាំង​នោះ​បាន​ដោយ​អនុវត្ត​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម៖
១. ពេល​សិក្សា​ម្តងៗ​ចូរធ្វើ​ខ្លួន​ឲ្យ​ទំនេរ​ ចូរ​​ដក​​ ទូរស័ព្ទ កុំ​ព្យូទ័រ​ និង​គ្រឿង​រំខាន​ផ្សេង​ទៀត​យក​ទៅទុក​មួយ​ឡែក​។ ចូរ​ប្រាប់​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ កុំ​ឲ្យ​រំខាន​អ្នក​ពេល​​កំពុង​សិក្សា។
២. ចូរ​ជ្រើស​រើស​កន្លែង​រៀន​ដែល​មាន​អនាម័យ​ល្អ​និង​សីតុណ្ហភាព​សម​ស្រប។ ចូរ​រើស​កន្លែង​ណា​ដែល​ស្ងាត់​ ជៀស​វាង​កន្លែង​ណា​ដែល​អ៊ូអរ​។ ចូរ​​ជៀស​វាង​​រៀន​នៅ​លើ​គ្រែ​គេង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​គេង​លេង។ ពេល​សិក្សា ចូរ​អង្គុយ​​ឲ្យ​ត្រង់​ខ្លួន។
៣. ចូរ​យក​តាម​ខ្លួន​ជាស្រេច​នូវ​សម្ភារៈសិក្សា​ទាំង​ឡាយ​ដែល​អ្នក​ត្រូវ​ការ រួម​មាន​ដូច​ជា សៀវភៅ​អាន សៀវភៅ​សរសេរ ប៊ិច​ ខ្មៅដៃ ហ្វឺត​ហាយឡាយ ម៉ាស៊ីន​គិត​លេខ និង​ទឹក​ផឹក​ជា​ដើម។
៤. ចូរ​រៀន​នៅ​ម៉ោង​ណា​​ដែល​អ្នក​មាន​ស្មារតី​ល្អ។ អ្នក​ត្រូវ​ដឹង​ខ្លួន​ឯង​ថា​ ​អ្នក​អាច​ក្រោក​រៀន​ពេល​ព្រលឹម​ រៀន​ដល់​យប់ជ្រៅ ឬ​រៀន​ក្រោយ​ពេល​បាយ​បាន​ដែរ​ឬទេ។ ចូរ​ជៀស​វាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​ឱសថ។
៥. ចូរ​សិក្សា​តែ​រយៈពេល ​៥០ ទៅ ៦០​ នាទី បាន​ហើយ រួច​សម្រាក​ប្រាំ​ទៅ​ដប់​​នាទី។ ក្នុង​ចន្លោះ​ពេល​សម្រាក​ចូរ​បរិភោគ​អាហារសម្រន់ ឬ​ទឹក​ផ្លែ​ឈើ។
៦. ចូរ​រៀប​ចំ​កាលវិភាគ​សិក្សា ហើយ​រៀន​ទៅ​តាម​កាលវិភាគ​នោះ។ ចូរ​រៀន​មុខវិជ្ជា​ដែល​លំបាក​ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ស្មារតី​ពេញ​លេញ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​អ្នក​ធុញ​ទ្រាន់​។
៧. ចូរ​​បែង​ចែក​ពេល​វេលាគ្រប់​គ្រាន់សម្រាប់​បរិភោគ និង​លំហាត់​ប្រាណ។

វិធីសាស្ត្រ​រៀន​សម្រាប់​អ្នក​មមា​ញឹក​ក្នុង​ការងារ


អ្នក​ដែល​មាន​ការងារ​ធ្វើ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សិក្សា​ទេ។ ដូច្នេះ​គេ​គួរ​គប្បី​ប្រើ​ប្រាស់​ពេលរ​វេលា​ខ្លី​ៗ​ឲ្យមាន​ប្រសិទ្ធភាព​បំផុត។
១. ចូរ​រៀប​ចំបញ្ជី​កិច្ច​ការងារ​​​ដាក់​តាម​ខ្លួន​ជានិច្ច​ ដូចជា​ថ្ងៃ​នេះ​ត្រូវ​ធ្វើ​លំហាត់​គណិតវិទ្យា​៣​លំហាត់ គណនេយ្យ​១​មេរៀន ទិញ​សម្លៀក​បំពាក់​២​សម្រាប់ ជួប​ប្រជុំ​ជាមួយ​ភ្ញៀវ​ម៉ោង​១០​ព្រឹក ។ល។
២. ចូរ​រៀប​ចំ​សម្ភារៈ​សិក្សា​ឲ្យ​មាន​គ្រប់​គ្រាន់​រួច​ជា​ស្រេច​ ដូច​ជា​កត់​ចំនុច​សំខាន់​នៃ​ខ្លឹមសារ​មេរៀន​ដាក់​លើ​ក្រដាស​តូច​ៗ​ដែល​អាច​ដាក់​តាម​ខ្លួន​បាន ឬ​ថត​សំលេង​មេរៀន​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ជា​ដើម។
៣. ចូរ​ដាក់​ក្រដាស​មេរៀន​​នៅ​ក្បែរ​ជញ្ជាំង​ ឬ​កន្លែង​ណា​មួយ​ដែល​អ្ន​ក​អាច​មើល​ឃើញ​និង​អាន​បាន​ពេល​កំពុង​សិត​សក់ បោក​ខោ​អាវ ឬ​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត។
៤. ពេល​ធ្វើ​ដំណើរទៅ​ធ្វើ​ការ​​​ ចូរ​ចាក់​មេរៀន​ក្នុង​ទូរស័ព្ទ​ដៃ​ស្តាប់។
៥. ពេល​ដើរ​ពី​កន្លែង​ចត​រថ​យន្ត​ ឬ​ម៉ូតូ​ទៅ​ថ្នាក់​រៀន​ឬ​កន្លែង​ធ្វើ្​ការ​ ចូរ​ទន្ទេញ​មេរៀន​តាម​កំណត់​ត្រា​ ឬ​ស្តាប់​មេរៀន។
៦. អ្នក​អាច​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​បណ្តើរ​ ស្តាប់​មេរៀន​បណ្តើរ​ក៏​បាន។
ការ​ចេះ​ប្រើ​ពេល​វេលា​ខ្លី​ៗ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​គុណ​ប្រយោជន៍​ ជួយ​ឲ្យ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់ គ្រួសារ ការងារ និង​ការសិក្សា ដោយ​មិន​ប៉ះ​ពាល់​ដល់​ដំណេក។

របៀប​ហាត់​អនុវត្ត​សរសេរ​ភាសា​អង់គ្លេស​


- ព្យាយាម​សរសេរ​គំនិត​​ប្រចាំ​ថ្ងៃ​ជា​ភាសា​អង់គ្លេស​ ឧ.​ សរសេរ​អំពី​​បញ្ហា​ជីវិត គំនិត​ផ្ទាល់​ខ្លួន...
- ពេល​សរសេរ​កុំ​បារម្ភ​ពី​លំដាប់​លំដោយ​នៃ​គំនិត
- អាន​ឡើង​វិញ​មួយ​សប្តាហ៍​ម្តង​ នូវ​កំណត់​ត្រា​របស់​ខ្លួន
- ជ្រើស​រើស​យក​គំនិត​ឬ​ប្រធាន​បទ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត​យក​មក​បក​ស្រាយ​ពង្រីក​បន្ថែម
- យក​អត្ថបទ​ដែល​សរសេរ​រួច​ឲ្យ​មិត្ត​ភក្តិ​ឬ​គ្រូ​ជួយ​កែ
ប្រែ​សម្រួល​ដោយៈ សេវាកម្ម​បក​ប្រែ​អិន​លីត nlitservice@gmail.com

របៀប​រៀន​ភាសា​អង់​គ្លេស​ប្រកប​ដោយ​ប្រសិទ្ធភាព​


ការ​រៀន​ភាសា​ត្រូវ​គិត​ពី​កត្តា​សំខាន់​ពីរ គឺ​ ប្រភព​ចំណេះ​ដឹង និង​របៀប​សិក្សា​។
១. ប្រភព​ចំណេះ​ដឹង​
ចំណេះ​ដឹង​ដែល​ទទួល​បាន​ កើត​ចេញ​មក​ពី​បី​ប្រភព គឺៈ
- គ្រូ​បង្រៀន​ អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៤០%
- សៀវភៅ អាច​ផ្តល់​ចំណេះ​ដឹង​បាន ៣០%
- ប្រភព​ផ្សេង​ៗ​ (គ្រួសារ​ មិត្ត​ភក្តិ...) អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៣០%
អ្នក​សិក្សា​គួរ​ដឹង​ថា​ចំណេះ​ដឹង​ភាសា​កើត​មក​ពី​ប្រភព​ចំបងៗ​ទាំង​បីខាង​លើ​ ហើយ​គួរ​គប្បី​ប្រមូល​ចំណេះ​ពី​ប្រភព​ទាំង​បី​ឲ្យ​បាន​ច្រើន​បំផុត។ អ្នក​សិក្សា​ភាគ​ច្រើន ច្រើន​ផ្តោត​លើ​ចំណេះ​ដឹង​ដែល​បាន​មក​ពី​គ្រូ មិន​សូវ​បាន​អាន​សៀវភៅ​ ឬ​អនុវត្ត​ស្រាវជ្រាវ​បន្ថែម​ពី​មិត្ត​ភក្តិ​ឬ​ក្រុម​គ្រួសារ​ទេ អញ្ចឹង​ទៅ​ពួក​គេ​មិន​ទទួល​បាន​ចំណេះ​ដឹង​ ១០០%​ ទេ។ គួរ​ពិចារណា​ថា ប្រសិន​បើ​គ្រូ​បង្រៀន ១០០ ហើយ​យើង​ចាប់​បាន​ទាំង​ ១០០ នោះ​មាន​ន័យ​ថា​ យើង​បាន​ចំណេះ​ត្រឹម​តែ​៤០%​ នៅ​ឡើយ​ទេ ៦០%​ ភាគ​រយ​ទៀត​ត្រូវ​​ទៅ​រក​ពី​ប្រភព​ផ្សេង​ គឺ​ពី​សៀវភៅ​ និង​មិត្តភក្តិ​ឬ​អ្នក​ដទៃ​ទៀត។​
ក្រុម​អ្នក​ជំនាញ​ បាន​រក​ឃើញ​​ថា​ប្រសិន​បើ​អ្នក​សិក្សា​ទទួល​បាន​ចំណេះ​១០០% នោះ​គេ​ចំណាយ​ពេល​ត្រឹម​តែ​ ៣ ទៅ​ ៥ ប៉ុណ្ណោះ​ ជំនាញ​ភាសា​របស់​គេ​នឹង​ឡើង​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ។
២. របៀប​សិក្សា
ការ​សិក្សា​ត្រូវ​ផ្អែក​លើ​គោល​ការណ៍​ចំបង​៤​យ៉ាង ដែល​មិន​អាច​ផ្តាច់​ចេញ​ពី​គ្នា​បាន គឺ​អាន សរសេរ​ និយាយ និង​ស្តាប់។ ការ​អាន​ច្រើន​ជួយ​បង្កើន​ចំណេះ​មូល​ដ្ឋាន​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់ការ​សរសេរ។ ស្តាប់​ច្រើន​ នាំ​ឲ្យ​ងាយ​ស្រួល​និយាយ។ ជំនាញ​ទាំង​បួន ជួយ​គ្នា​ទៅ​វិញ​ទៅមក។​ គេ​តែង​និយាយ​ថា វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀន​ភាសា​គឺ​អនុវត្ត​វា​ជា​ប្រចាំ។
ចង​ក្រង​សម្រួល​ដោយ salarean.com

ដើម្បី​ក្លាយ​ជា​អ្នក​សរសេរ​ភាសា​អង់គ្លេស​ដ៏​ចំណាន


២. រៀន​ជាមួយ​គ្រូ​ល្អ
៣. ចង​ចាំ​ប្រយោគ​ និង​សំនួន​​វោហារ​សំខាន់​​ៗ​បាន​ច្រើន
៤. អាន​ឲ្យ​បាន​ច្រើន
៦. ចង​ចាំង​ពាក្យ​បាន​ច្រើន
សាលារៀន salarean.com

របៀប​រៀបចំ​កាលវិភាគ​សិក្សា


កាលវិភាគ​ស្វ័យ​សិក្សា គឺ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ដែល​ជួយ​ឲ្យ​​សិស្ស​និស្សិត​ទទួល​បាន​ជោគជ័យ​គ្រប់​សមរភូមិ​ប្រឡង។ កាល​វិភាគ​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ចំណាយ​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជួយ​បញ្ជៀស​ការ​សម្រុក​រៀន​ទាំ​ង​បង្ខំ (ក្របីបាត់​ទើប​ធ្វើ​របង ដល់​ពេល​ប្រឡង​ទើប​ខំ​រៀន)។ ដើម្បី​រៀប​ចំ​កាល​វិភាគ​ឲ្យ​បាន​ល្អ​ចូរ​គិត​ដល់​ចំនុច​ដូច​ខាង​ក្រោម៖
១. បែង​ចែក​ពេល​វេលា​ជា​ចំណែក​ៗ ពោល​គឺ​រៀន​៥០​នាទី សម្រាក​១០​នាទី។
២. ​បែង​ចែក​ពេល​វេលា​សម្រាប់​ដំណេក​យ៉ាង​ហោច​ណាស់​ពី​៧​ទៅ​៨​ម៉ោង​រាល់​យប់​។ ប្រការ​សំខាន់​គួរ​ចូល​គេង​ពី​ម៉ោង​១០​យប់​ដល់​ភ្លឺ។
៣. រៀប​ចំ​ពេល​វេលា​​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​បរិភោគ​អាហារ។
៤. ​បែង​ចែក​ពេល​វេលា​សម្រាប់​លំហាត់​ប្រាណ និង​ទំនាក់​ទំនង​ជាមួយ​សង្គម​ខាង​ក្រៅ​ ពី​ព្រោះ​ការ​រស់​នៅ​មិន​មែន​សម្រាប់​តែ​ការ​សិក្សា​មួយ​មុខ​ទេ។
៥. គួរ​យក​ពេល​ថ្ងៃ​ជា​ពេល​សម្រាប់​សិក្សា ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ការ​រៀន​នៅ​ពេល​ថ្ងៃ​១​ម៉ោង​មាន​ប្រសិទ្ធភាព​ស្មើ​នឹង​ការ​រៀន​១​ម៉ោង​កន្លះ​នៅ​ពេល​យប់។
៦. គួរ​លៃ​ម៉ោង​សម្រាប់​រំលឹក​មេរៀន​រយៈពេល​ខ្លី​ៗ​មុន​និង​​ក្រោយ​ពេល​រៀន​មុខ​វិជ្ជា​នីមួយៗ​នៅ​សាលា។
៧. ​ចូរ​ប្រើ​ប្រាស់​​ម៉ោង​ទំនេរ​ដែល​អ្នក​ធ្លាប់​តែ​ខ្ជះ​ខ្ជាយ​ពីមុន។
៨. ក្នុង​កាល​វិភាគ​នីមួយៗ​គួរ​ជៀស​វាង​រៀប​រាប់​លំអិត​ពេក។
អត្ថបទ៖ សាលារៀន salarean.com
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វិទ្យាល័យហ៊ុនសែនចំការលើ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger